ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៧:៥២

រមណីយដ្ឋានវត្តភ្នំដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រ
រាជធានីភ្នំពេញ ៖ ព្រះវិហាររមណីយដ្ឋានវត្តភ្នំដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រសំគាល់ពីការកកើតរាជធានីភ្នំពេញ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំង ហើយត្រូវបានសាលារាជធានីភ្នំពេញធ្វើការជួសជុលកែលំអឡើងវិញ ។
មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា រមណីយដ្ឋានវត្តភ្នំដែលជាសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រសំគាល់ពីការកកើតរបស់រាជធានីភ្នំពេញ និងត្រូវបានកសាងឡើងតាំងពីអំឡុងឆ្នាំ១៣៧២ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមពិសេសគឺព្រះវិហារ ។ ដោយទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើការជួសជុលកែលំអព្រះវិហារវត្តភ្នំឡើងវិញនោះ សាលារាជធានីភ្នំពេញបានចាប់ដំណើរការពីដើមខែកុម្ភៈ ២០១១ តទៅ ហើយគ្រោងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០១១ ខាងមុខ។ ក្នុងរយៈពេលនៃការជួសជុលនេះ ការចូលទស្សនាក្នុងព្រះវិហារ នឹងត្រូវផ្អាក ។
>>>អានបន្ត