សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Monday, April 18, 2011

បើកព្រះនេត​រូបសំណាក​យាយ​យ៉ា​ត​នៅ​ទី​តម្កល់​ក្បែរ​ភ្នំ​យ៉ា​ត​

CEN
ដោយ : មង្គល (ថ្ងៃទី 18 មេសា 2011)


លោក​អ៊ី ឈាន អភិបាលខេត្ត​ចូលរួម​ក្នុង​ពិធីបួងសួង​បើកព្រះនេត​រូបសំណាក​យាយ​យ៉ា​ត

ប៉ៃលិន: ពិធី​បូ​ង​សួង​បើកព្រះនេត​រួប​សំណាក​លោកយាយ​យ៉ា​ត​នៅ​ទី​តម្កល់​គឺ​ដើម្បី​បំពេញ​កិច្ច​ខាង​ផ្នែក​ផ្លូវ​ក្នុង​និង​ដើម្បី​រំលឹក​គុណ​លោកយាយ​ដែល​បាន​ជួយ​ថែរក្សា​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​បាន​រស់​ជីវិត​រីកចំរើន​។ លោក​អ៊ី ឈាន អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា រូបសំណាក​លោកយាយ​យ៉ា​ត​តម្កល់ទុក​សម្រាប់​គោរពបូជា​បារមី​រាប់រយឆ្នាំ​មិន​សាបសូន្យ​ឡើយ​។​
​ពិធីបួងសួង​បើកព្រះនេត​រួប​សំណាក​យាយ​យ៉ា​ត​លើ​ទី​តម្កល់​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១១ ត្រង់ចំណុច​ជើងភ្នំ​យ៉ា​ត​ទិសខាងកើត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO