







ព្រះបាទជ័យវរ្ម័នទី៧
ព្រះ បាទជយវរ្ម័ន ទី ៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រ អង្គរ ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បានសិក្សាពីព្រះ បាទជយវរ្ម័ន ទី ៧ និងសន្និដ្ឋានថា ជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។
[សូមអានបន្ត]
![]()
បទៈ ពង្សាវតារខ្មែរ
និពន្ធដោយៈ
បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨
១. ខ្មែរអើយ ចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជា ជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញ ផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រី ទស្សនវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ ខ្មែរផ្សាយទៅ ។
៣. ខ្មែរ អើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យ មាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង
តម្លៃនៃជាតិ ខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាម សាវតារ ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត
ទ្រង់គឺជាមគ្គុទេសក៍ភាសា និងជាអ្នកដឹកនាំយ៉ាងអស្ចារ្យ ទាំងផ្លូវធម្ម និងផ្លូវលោក ចំពោះខេមរជន មិនថាក្នុងសម័យទ្រង់មានព្រះជន្មនៅឡើយ ឬរហូតមកដល់បច្ចុប្បន្ននេះ។ នេះហើយសមដូចជាពាក្យគេថា ខ្លួន ស្លាប់ទៅ កេរ្តិ៍ឈ្មោះរស់នៅ រស់មិនស្លាប់។