សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Sunday, April 3, 2011

នូ ហា​ច ម្ចាស់​រឿង ផ្កា​ស្រពោន

CEN
ដោយ : ខឿន សា​ឃាង​ (ថ្ងៃទី 3 មេសា 2011)

លោក នូ ហា​ច (​ទទួលបាន​ពី​សមាគម​អក្សរសិល្ប៍ នូ ហា​ច​)

ភ្នំពេញ: “ រទេះភ្លើង​បោល​លឿន​ដូច​ព្យុះ​កាត់​ព្រៃ​ខ្លុង​និង ព្រេច រត់​ឆ្លង​អូរ​ហើយ​ជ្រែ​កពុះ​ជើងភ្នំ​ដោយ​បញ្ចេញ​សន្ធឹក​ខ្ទ័រ​រំពង​ធ្វើឱ្យរញ្ជួយ​ផែន​ពសុធា ។​
​បន្តិចក្រោយមក យាន​នោះ​ក៏​បើក​ផុត​ជួរ​ភ្នំ និង ព្រៃ​ស្ងាត់​អស់ ហើយ​បើ​ប្រសិនជាគេ​អើត​តាម​បង្អួច​នៃ​ទូរ​ណាមួយ​ទៅ គេ​នឹង​បានឃើញ​វាលស្រែ​ដ៏​មាន​ភ្លឺ​ខ្មៅ​ប្រផេះ​ខ្វែង​ជា​ក្រឡាចត្រង្គ​ប្រកប​ដោយ​កិរិយា​ចេះ​រត់​ថយ​ក្រោយ​វិញ ។​
​វាលស្រែ ! វាលស្រែ ! ពាសពេញ​តៗ​ជាប់​គ្នា​ដល់​ជើងព្រៃ​ដែល​គេ​មើលឃើញ​ខៀវ​សន្លឹម ។​
​នៅក្នុង​ស្រែ , សុទ្ធតែ​មាន​ទឹក​សស្ងាច , ពេញព្រៀប​ដែល​ខ្យល់​រំហើយ​បោកបក់​បណ្តាលឱ្យ​កើត​ជារ​ល​កព​ព្រាំ​មក​យោល​ដើមស្រូវ​ខ្ចី​ពណ៌​បៃតង​ស្រស់ ។​
​នៅក្នុង​ជំពូក​គុម្ព​ស្រូវ​នោះ​មាន​ផ្កាត្រកួន​ពណ៌​ស្វាយ , ផ្កា​ក្រជីប​ពណ៌​ក្រហម​ឆ្អៅ , ផ្កា​អញ្ចាញ​ពណ៌​លឿង​ដូច​មាសឆ្អិន​លាយឡំ​គ្នា​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច ។ បុប្ផា​ទាំងនេះ​ហាក់ដូចជា​ឧបត្តិក​ឡើង​សំរាប់​ជា​គ្រឿង​លំអ​នៃ​សំពត់​ព្រំ​ពណ៌​បៃតង​ដែល​លាតសន្ធឹង​ក្រោម​មេឃ​ស្រកា​នាគ និង ក្រោម​រស្មី​ថ្លា​ត្រចះ​នៃ​ព្រះ​សុរិយា ...”​។​
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO