សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Saturday, April 2, 2011

ព្រះគ្រូ​ពឿយ មេត្តា​, សមណ​និស្សិត​គង់នៅ​ប្រទេស​ឥណ្ឌា​

CEN
ដោយ : គ្រូទេវសត្ថា ពឿយ មេត្ដា (ថ្ងៃទី 1 មេសា 2011)


ព្រះភិក្ខុសង្ឃខ្មែរគង់នៅវត្តគយា, ប្រទេសឥណ្ឌា (ព្រះគ្រូទេវសត្ថា ពឿយ មេត្តា ជួរមុខរូបទី៧ពីសស្ដាំ)

ភ្នំពេញ: ​ឥណ្ឌា គឺជា​ប្រទេស​ដែល​ធ្លាប់​មាន​មណ្ឌល​សិក្សា​ដ៏​មាន​ឈ្មោះ​ល្បីល្បាញ ដូច​ជា​សាលា​ទិសាបាមោក្ខ​តក្ក​សីលា សកល​វិទ្យាល័យ​នាលន្ទា​សម័យបុរាណ​ព្រេង​នាយ ។​
​នៅ​គ្រាកន្លងមក មាន​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​អង្គ​បាន​និមន្ដ​ទៅ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​ក្លាយជា​អ្នកប្រាជ្ញ​បណ្ឌិត​ខាង​ពុទ្ធសាសនា និង​បាន​ត្រឡប់​មក​ជួយ​សង្គម​ខ្មែរ​ជា​បន្ដបន្ទាប់ ។ បច្ចុប្បន្ន​នេះ​ទៀតសោត ក៏មាន សមណ​និស្សិត​ខ្មែរ​ជា​ច្រើន​អង្គ​ផង​ដែរ​បាន​និមន្ដ​ទៅ​បន្ដ​ការសិក្សា​ខាង​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ឯ​ប្រទេស​ឥណ្ឌា ក្នុង​ក្របខ័ណ្ឌ​អាហារូបករណ៍​ដែល​ផ្ដល់ឲ្យ​ដោយ រដ្ឋាភិបាល​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​ការសិក្សា​ជា​បែប​ស្វ័យ​ឧបត្ថម្ភ ដែល​មក​ដល់ពេលនេះ​មាន​សមណ​និស្សិត ខ្មែរ​ដល់​ជាង​រយ​អង្គ​បាន​និង​កំពុង​គង់នៅ​និង​បំពេញ​ការសិក្សា​នៅលើ​ទឹកដី​ពុទ្ធ​ស្ថាន ដូចជា​នៅ​រដ្ឋធានី​ញូ​ដែលី្ល នៅ​ក្រុង​នាល​ន្ទា នៅ​ក្រុង​ពុទ្ធ​គ​យា នៅ​ក្រុង​ពារាណសី ។​ល​។
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO