សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Tuesday, June 14, 2011

ប្រាសាទ​អាណារ​នៅ​សុ​រិ​ន្ទ្រ​

CEN
បច្ចុប្បន្ន​ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​មួយ រវាង​ខេត្ត​សុ​រិ​ន្ទ្រ និង ខេត្ត​ស៊ីសាកេត ប្រាសាទ​អាណារ គឺជា​ប្រាសាទ​ឥដ្ឋ​មួយ ស្ថិតក្នុង​រចនាបថ​បាពួន ដែល​សាងសង់ឡើង​នៅលើ​ខឿន​មួយ​ធ្វើ​អំពី​ថ្មបាយក្រៀម ។ ភាព​ទ្រុឌទ្រោម​គួបផ្សំ​នឹង​ការខ្វះ​ការថែរក្សា នៃ​ប្រាសាទ​ខាងលើនេះ ធ្វើ​ឲ្យ​យើង​សង្វេគ​ចិត្តជា​ខ្លាំង នៅពេល​មកកាន់​ទេវស្ថាន​សម័យអង្គរ​នេះ ។​

ប្រាសាទអាណា និងផ្តែរ ស.ត ទី ១១ (ថត ១៩៧៩)
​អ្នកស្រុក​ក្នុង​តំបន់ នាំគ្នា​ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ​អាណារ តាំងពី​សម័យ​បុរាណកាល រហូតដល់​បច្ចុប្បន្ន (​ឆ្នាំ ១៩៧៦) ។ ប្រាសាទ​នេះ ត្រូវ​ជនជាតិខ្មែរ ក្នុង​តំបន់​ចាត់ទុកជា​ទីតាំង​មួយ​ដ៏​ស័ក្តិសិទ្ធិ​ណាស់ ។ យោងតាម​ថេរ​ដីកា​របស់លោក​ចៅអធិកា​រ​វត្ត​អាណារ ពី​ដើម​នៅត្រង់​ប្រាសាទ​នេះ ដែល​ស្ថិតនៅ​ក្បែរ​បឹង​មួយ​យ៉ាង​ធំ​នោះ គឺជា​កន្លែង​មួយ​ដ៏​សែន​ស័ក្តិសិទ្ធិ ។ ព្រោះថា បងប្អូន​ជនជាតិខ្មែរ​មក​បន់ស្រន់​សុំ​ទឹកភ្លៀង ដោយ​ពួកគេ ធ្វើ​ពិធី​បញ្ជាន់​អារក្ខ នៅលើ​ទួលប្រាសាទ​នេះ ។ ឥឡូវនេះ ប្រពៃណី​នេះ ត្រូវបាន​បោះបង់ចោល​ទៅហើយ ។ ព្រះអង្គ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លក្ខណៈ​ពិសិដ្ឋ នៃ​ប្រាង្គ​ប្រាសាទ​អាណារ​នេះ ក៏​បណ្តាលមកពី​វត្តមាន​របស់​ចម្លាក់ តំណាង​ឲ្យ​ព្រះ​បដិមា​បុរាណ​មួយអង្គ ដែលមាន​ដៃ​ច្រើន នៅក្នុង​តួ​ប៉ម​នៃ​ប្រាសាទ​នេះ តែ​ឥឡូវ​ត្រូវ​ពួកចោរ​អន្ធពាល លួច​ប្លន់​ទៅ​លក់ ឯ​ទីក្រុង​មឿង​កក់ (​បាងកក់​) បាត់ទៅហើយ ។​
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO