សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Friday, April 8, 2011

សម្ពោធ​ខ្លោងទ្វារវត្ត​អូរ​តា​គីត​ម្លៃ​១៦.០០០​ដុល្លារ​

CEN



លោក​ប្រាជ្ញ ចន្ទ​កាត់​ខ្សែបូ​សម្ពោធ​ខ្លោងទ្វារវត្ត​អូរ​តា​គី

បាត់ដំបង: រដ្ឋបាលខេត្ត​បាត់ដំបង​បានប្រារឰ​ពិធី​សម្ពោធ​ខ្លោងទ្វារវត្ត​អូរ​តា​គីត​ម្លៃ​១៦.០០០​ដុល្លារ​និង​ការប្រគល់​អង្ករ​ចំនួន​៥​តោន​ដល់​សមរភូមិ​មុខ ក្រោម​អធិបតីភាព​លោក​ប្រាជ្ញ ចន្ទ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាលខេត្ត​បាត់ដំបង និង​លោកស្រី លោក​អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ប្រមាណ​១​ពាន់​ចូលរួម​កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១១​។​
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO