


បាត់ដំបង: រមណីយដ្ឋានប្រាសាទស្នឹង គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានទីតាំងនៅប៉ែកខាងលិចទីរួមខេត្តមានចម្ងាយប្រមាណ ២៣ គីទ្បូម៉ែត្រតែប៉ុណ្ណោះ។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ពីបាត់ដំបងឆ្ពោះទៅប៉ៃលិននៅជាប់នឹងផ្លូវជាតិដោយប្រើពេលតែកន្លះ ម៉ោងយ៉ាងយូរនឹងទៅដល់ទីដៅដោយសុវត្ថិភាព។ ប៉ុន្តែដោយសារតួប្រាសាទមានសភាពចាស់ទ្រុឌទ្រោមនិងបាក់បែករាយប៉ាយ គ្មានការអភិវឌ្ឍន៍ ទើបភ្ញៀវទេសចរណ៍មិនចាប់អារម្មណ៍ទៅហួសមកហួស។
>>>អានបន្ត