សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Saturday, February 26, 2011

អត្ថន័យ​ចង្វាក់​ភ្លេង​ប្រដាល់

KEN

ក្រុម ភ្លេង ប្រដាល់ នៅ ស៊ីធីអិន

លោក​ស ម៉ាណា (ហៅ​ម៉ាលី)​ជា​ប្រធាន​ក្រុម​ភ្លេង​ប្រដាល់​ប្រចាំ​សហព័ន្ធ​កីឡា​ប្រដាល់​ កម្ពុជា​​ពន្យល់​ប្រាប់​ថា ការ​ប្រគំ​ភ្លេង​ពេល​កីឡាករ​កំពុង​រំលឹក​គុណ​គ្រូ​គឺ​ដើម្បី​ឲ្យ​កីឡាករ​​ ស្មាធិ និង​តាំង​អារម្មណ៍​នឹក​ដល់​គុណ​គ្រូ​ឧបជ្ឈាយាចារ្យ​ និង​សុំ​មហិទ្ធិឫទ្ធិ​ដើម្បី​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា​ និង​ទទួល​បាន​ជោគជ័យ​លើ​គូ​ប្រកួត។ ចំពោះ​ការ​ប្រគំ​ចង្វាក់​ភ្លេង​ពេល​កីឡាករ​កំពុង​ប្រកួត​គឺ​ដើម្បី​ជំរុញ​ ឲ្យ​កីឡាករ​ម្នាក់ៗ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រឹង​ប្រែង និង​ប្រកួត​កាន់​តែ​ល្អ​មើល ព្រម​ទាំង​ធ្វើ​ឲ្យ​មហាជន​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ទៅ​លើ​សង្វៀន​ប្រដាល់​ កាន់​តែ​ខ្លាំង​ឡើង
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO