
មណ្ឌលគិរី: ជនជាតិព្នង នៅខេត្តមណ្ឌលគិរីមកដល់នេះ នៅតែប្រកាន់ខ្ជាប់នូវប្រពៃណីជួបជុំគ្នាបឺតស្រាពាង ដើម្បីអបអរសាទរ ដែលគេទទួលបានភោគផលពីស្រែចំការរបស់គាត់ ។ ដូចជាពេលច្រូតសណ្តែកសៀង បូកស្រូវជាដើម ហើយមកដល់ពេលនេះ បងប្អូនជនជាតិព្នងទាំងអស់ បង្កបង្កើនផលដូចជាធ្វើស្រែ ឬចំការពេលដែលទទួលបានផលពួកគាត់ តែងតែជួបជុំគ្នាធ្វើពិធីសែនព្រេនដោយមានគ្រឿងក្លែម ហើយបឺតស្រាពាង ដើម្បីអបអរពេលបានភោគផលពីស្រែចំការរបស់ពួកគាត់ ។
>>>អានបន្ត