

ភ្នំពេញ: លោក ជា គាន អគ្គលេខាធិការរងទី១ គណៈកម្មាធិការបុណ្យជាតិនិងអន្តរជាតិអះអាងថា បុណ្យអុំទូកឆ្នាំនេះ លោករៀបចំឲ្យមានការផ្តល់មេដាយ លើកទឹកចិត្ត ដល់គណៈកម្មការបច្ចេកទេស និងមេប្រយោគ ។
>>>អានបន្ត
បទៈ ពង្សាវតារខ្មែរ
និពន្ធដោយៈ
បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨
១. ខ្មែរអើយ ចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជា ជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញ ផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រី ទស្សនវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ ខ្មែរផ្សាយទៅ ។
៣. ខ្មែរ អើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យ មាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង
តម្លៃនៃជាតិ ខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាម សាវតារ ។