សូស្វាន៍ប្រិមិ ត្ត
សូមស្វាគមន៍ចូលក្នុងគេហទំព័រ ខ្មែរមហានគរ យើងខ្ញុំសូមជូនពរដល់ប្រិយមិត្តទាំងអស់ឲ្យបានជួបតែនឹងសេចក្តីសុខសេចក្តីចំរើនគ្រប់ទិវារាត្រី។អ្វីដែលយើងចង់បាននៅពេលនេះគឺសេចក្តីសុខនិងសន្តិភាព។ជាពិសេសគឺនាំគ្នាជួយថែរក្សានិងការពារសម្បត្តិវប្បធម៌ជាតិខ្មែរឲ្យបានគង់វង់យូរអង្វែងតទៅអនាគត។

Monday, November 1, 2010

ព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​​ខួប​អនុ​ស្សាវ​រីយ៍​នៃ​ការ​ចុះ​បញ្ជី​របាំ​ ព្រះ​រាជ​ទ្រព្យ ​និង​ល្ខោន​​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វបុ្ប​ធម៌​

កោះសន្តិភាព

រាជធានីភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១០ នៅ​សាល​សន្និ​សីទ​​ចតុ​មុខ​មាន​រៀប​ចំព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​សាទរ​ ខួប​អនុ​ស្សាវរីយ៍​​នៃ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​​ទ្រព្យ​ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​ មនុស្ស​ជាតិ​ក្រោម​អធិបតី​ភាព​លោក​ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ និង​មាន​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ លោក​អ៊ុក សុជាតិ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​​សិល្បៈ​​​មាន​ប្រសាសន៍​ថា ដោយ​យល់​ឃើញ​សារ​សំខាន់​នៃ​បេតិក​ភណ្ឌ​វប្ប​​ធម៌​​អរូបី​​ជា​មូល​ដ្ឋាន​ គ្រឹះ​នៃ​វប្ប​ធម៌​ចំរុះ​ដែល​កំពុង​ប្រឈម​នូវ​ការ​បាត់​បង់​​ជា​បន្ត​ បន្ទាប់​ទើប​អង្គ​ការ​យូណេ​ស្កូ​បាន​ប្រកាស​ស្នា​ដៃ​ឯក​នៃ​បេតិក​ភណ្ឌ​សំដី​ និង​អរូបី​របស់​មនុស្ស​ជាតិ​កាល​ពី​ឆ្នាំ​១៩៩៧
>>>អានបន្ត

បទៈ ពង្សាវតារខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

បណ្ឌិត នួនកន នៅថ្ងៃទី១២ ខែកញ្ញា ១៩៥៨

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​ អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​ មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​ សាវតារ ។

Pong Savada Khmer

A ballad Savada Khmer to call for all Khmer to unite, to remember and to uphold the great history of the Khmer people was written by Mr Nuon Kan on 12/09/1958. It was not written by Samdach Chuon Nath though our Samdach Chuon Nath was giving a lot of support and encouragement to publicize khmer nationalistic nature of this song.




បទយកការណ៍

ព័ត៌មាន

ចំរៀងកំសាន្ត

រីករាយកំសាន្តជាមួយចំរៀងវីដេអូ175បទ
If you don't see the video,please click on word VIDEO